កាលពីខែកញ្ញាកន្លងទៅនេះ ក្រុមហ៊ុនផលិតឈីប NVIDIA បានប្ដឹងក្រុមហ៊ុន Samsung និង Qualcomm ថាបានរំលោភប៉ាតង់ពាក់ព័ន្ធនឹង Graphics chips ព្រមទាំងព្យាយាមហាមការលក់ផលិតរបស់ក្រុមហ៊ុនទាំងពីរនៅលើទីផ្សារសហរដ្ឋអាមេរិកទៀតផង។
ចំណែកនៅពេលនេះ ក្រុមហ៊ុន Samsung បានចោទប្ដឹង NVIDIA វិញម្ដង ដោយបានបញ្ជាក់ថា បានរំលោភលើប៉ាតង់ចំនួន ៦ពាក់ព័ន្ធនឹង GPU។ នៅក្នុងពាក្យបណ្ដឹងក្រុមហ៊ុន Samsung បានប្ដឹង និងហាមការលក់ផលិតផលរបស់ NVIDIA ដែលពាក់ព័ន្ធនឹងការចោទប្រកាន់នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ នៅមិនទាន់មានសេចក្ដីសម្រេចពីតុលាការនោះទេ ប៉ុន្តែគេជឿជាក់ថា វាអាចនឹងដោះស្រាយបានឆាប់ៗ ពោលគឺមិនដូចជម្លោះ Samsung និង Apple នោះទេ៕
មតិយោបល់