ព័ត៌មានជាតិ

រថយន្តដឹកទំនិញឆេះកណ្ដាលផ្លូវផ្អើលសមត្ថកិច្ចក្រុងដូនកែវរត់ជាន់ជើងគ្នាទាំងព្រឹក

តាកែវ: នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣០នាទីព្រឹក មានករណីអគ្គិភ័យឆេះលើរថយន្ត ស្ថិតត្រង់ចំណុចត្រពាំងសាលា សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ តាមបណ្ដោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៨០-៨១។

រថយន្តម៉ាក ហ៊ីយ៉ានដាយ ពណ៌សលាយខៀវ បើកបរដោយឈ្មោះ មេង ប៊ុនល្វី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

ដំណើររឿង៖ មុនពេលកើតហេតុ រថយន្តរងគ្រោះធ្វើដំណើរពីត្បូងទៅជើង លុះមកចំណុចកើតហេតុទើបដឹងថា មានភ្លើងឆេះឥវ៉ាន់នៅកន្ទុយរថយន្ត ក្នុងហេតុការណ៍នេះ កម្លាំងនគរបាលក្រុងដូនកែវ និងការិយាល័យពន្លត់អគ្គិភ័យចុះ ជួយអន្តរាគមន៍ភ្លាមៗ បានទាន់ពេលវេលា។

សម្ភារ:ខូចខាត៖ ច្រាសដុសធ្មេញចំនួន ២០កេស, បាវ និងខ្សែចំនួន ១០បាវ សរុបជាទឹកប្រាក់មិនទាន់ដឹងនៅឡើយទេ។

មូលហេតុ៖ សង្ស័យកម្មករជិះពីលើឥវ៉ាន់ជក់បារីទើប បណ្ដាលឲ្យឆេះ(កម្មករបានរត់បាត់ក្រោយកើតហេតុ) ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចក្រុងដូនកែវ កំពុងប្រមូលភស្ភុតាង និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់