ព័ត៌មានជាតិ

ឃាតកម្មដោយចេតនាបណ្ដាលឲ្យបុរសម្នាក់ស្លាប់ក្នុងស្រែបង្គាយ៉ាងអាណោចអធ័ម

ព្រះសីហនុៈ មានករណីឃាតកម្មដោយចេតនា ស្ថិតក្នុងស្រែបង្គា ភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ។

ជនសង្ស័យឈ្មោះ ប៉ា សុផាត ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរឆ្លុះក្តាមថ្ម មានទីលំនៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្រើស្នរមុខបីផ្លែដែកមុតស្រួចចាក់ ទៅលើជនរងគ្រោះឈ្មោះ យឿង អឹម ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរធ្វើស្រែបង្គា មានទីលំនៅភូមិឃុំកើតហេតុស្លាប់នៅនឹងកន្លែង។

មូលហេតុ៖ ដោយទំនាស់ពាក្យសំដី។
បច្ចុប្បន្នសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់