ភ្នំពេញៈ សង្ស័យជាបានមើលរឿងអាសអាភាសក្នុងហ្វេសប៊ុក ទើបមានអារម្មណ៍រួចបាននាំក្មួយស្រីបង្កើតទៅងូតទឹកក្នុងបន្ទប់ទឹក និងយកដៃស្ទាបប្រដាប់ភេទ ឆ្លៀតឱកាសគ្មានអ្នកនៅផ្ទះ ក៏ស្រោតខោរំលោភតែមិនសម្រេច ហេតុការនេះកើតឡើង កាលវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ ២០១៩ នៅចំណុចផ្ទះលេខ១៤០ តាមផ្លូវ៣៥៧ ស្ថិតនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
ក្រោយមកយាយបង្កើតដឹងរឿង ក៏ប្ដឹងសមត្ថកិច្ចសុំអន្តរាគមន៍ស្រាវជ្រាវឃាត់ខ្លួន នាំមកស្នាក់ការប៉ុស្តិ៍ ។
តាមសម្តីស្រ្តីម្នាក់ឈ្មោះ ជឹម សារ៉ន ភេទស្រី អាយុ ៥៤ឆ្នាំ មុខរបរលក់ដូរត្រូវជាយាយបង្កើតជនរងគ្រោះ ស្នាក់នៅស្រុកកំពង់លាវ ខេត្តព្រៃវែង បានឲ្យដឹងថា មុនកើតហេតុ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ បាននាំចៅស្រីមកលេងផ្ទះដន្លង ហើយដោយដន្លងនឹកចៅស្រីពេក ខ្លួនក៏ប្រគល់ចៅឲ្យទៅដន្លងរួចក៏ត្រលប់ទៅស្រុកវិញ ។ លុះដល់ព្រឹកថ្ងៃទី២៤ ខែឆ្នាំដដែល ចៅស្រីក៏បានយកទូរស័ព្ទខលមករូបគាត់ប្រាប់ថា ពូ តុលា បានចុយអូន (សូមទោសនេះគ្រាន់តែសរសេរតាមសម្ដីរបស់ក្មេងរងគ្រោះ) ពេលម៉ាប្រញាប់មកយកអូនផង ។ ក្រោយពីបានដំណឹងក៏ប្រញាប់ជិះរថយន្តឈ្នួលមកភ្នំពេញ មកដល់ម៉ោង៨និង០០នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា រួចបានទៅដាក់ពាក្យបណ្ដឹងនៅនគរបាលរដ្ឋបាលប៉ុស្តិ៍ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ដើម្បីឃាត់យុវជនជាពូបង្កើតយកមកដាក់ទោសតាមតាមផ្លូវច្បាប់តែម្តង ៕
មតិយោបល់