ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទ

ប៉ៃលិន: ក្រោយពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋថាមានករណីលួចម៉ូតូ នៅចំណុចភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន កាលពីវេលាម៉ោង ១០ និង ៥០នាទីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ក្រោមការដឹកនាំបញ្ជាពីលោក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌបានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បរយ៉ាខា ធ្វើការស្រាវជ្រាវរហូតដល់កំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតបានម៉ូតូដែលបាត់នៅវេលាម៉ោង ៤ និង ៥០នាទីថ្ងៃខែឆ្នាំដដែល នៅចំណុចរោងចម្ការស្វាយផ្លូវចូលទៅចំណុចទួលរំដេង ស្ថិតក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ជនសង្ស័យមានឈ្មោះ តុប ម៉ាប់ ហៅរ៉ូ ភេទប្រុស អាយុ ២៨ឆ្នាំ សញ្ជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
បច្ចុប្បន្នកម្លាំងផ្នែកជំនាញកំពុងធ្វើការសាកសួរ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

https://youtu.be/YTd0EUeUsVY

មតិយោបល់