ត្បូងឃ្មុំៈ នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៩ វេលាម៉ោង៤ និង០០ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទ្រៀក បានទទួលព័ត៌មានពីឈ្មោះ ជា អាវុធ ភេទប្រុស អាយុ ៤៧ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិព្រះពន្លា ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានផ្ដល់ព័ត៌មានឱ្យដឹងថា មានករណីធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅចំណុចគុម្ពឫស្សីខាងត្បូងភូមិព្រះពន្លា ជនរងគ្រោះឈ្មោះ នេត ហួន ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា ។
តាមការឆ្លើយបំភ្លឺរបស់ឈ្មោះ រ៉ន សៀង ភេទស្រីអាយុ ២៦ ឆ្នាំត្រូវជាប្រពន្ធបានឲ្យដឹងថា ជនរងគ្រោះជាមនុស្សញៀនស្រា រយៈពេលមុនស្លាប់៣ ថ្ងៃ ចេះតែរវើរវាយនិយាយផ្ដេសផ្ដាស រហូតដល់ថ្ងៃនេះ ឈ្មោះ ណេត ហួន បានចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ ។
បន្ទាប់ពីពិនិត្យលើរាងកាយមិនឃើញស្នាមណាមួយគួរឲ្យគត់សម្គាល់ឡើយ និងការឆ្លើយបំភ្លឺររបស់ប្រពន្ធជនរងគ្រោះ កម្លាំងយើងបានសន្និដ្ឋានថា ករណីនោះមិនមានការពាក់ព័ន្ធនឹងករណី ឃាតកម្មទេ ៕
មតិយោបល់