ព័ត៌មានជាតិ

កម្លាំងស្នងការដ្ឋាននគរបាលខេត្តកែប ចុះបង្ក្រាបទីតាំងលួចលេងជល់មាន់ ទំនងជាដឹងមុន មនុស្សរត់បាត់អស់

កែបៈ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តកែប បានចុះបង្ក្រាបករណីលួចលេងល្បែងជល់មាន់មួយកន្លែង នៅក្នុងព្រៃដីឡូត៍ ភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុង/ខេត្តកែប។

ករណីខាងលើ ក្រោយកម្លាំងនគរបាលទៅដល់ទីតាំង អ្នកលេងបានដឹងខ្លួនមុន ក៏រត់គេចខ្លួនបាត់អស់ បន្សល់ទុកស៊ុមមាន់ និងកៅអីជ័រមួយចំនួន៕

មតិយោបល់