ព័ត៌មានជាតិ

នារីរូបស្រស់ម្នាក់វ័យត្រឹមតែ១៧ឆ្នាំមិនគួរណាទៅជាចឹងសោះ!

កំពង់ឆ្នាំង: កម្លាំងសមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យរដ្ឋបាល នៅចំណុចផ្ទះ
ជួលក្នុង ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំងកាល ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១១និង៤៥នាទី។
ជាលទ្ធផល ធ្វើតេស្តពិនិត្យ(ទឹកនោម)លើជនសង្ស័យ១នាក់ ឈ្មោះ ធឿន ចាន់ឌី ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ឃើញមានផ្ទុកសារធាតុញៀន ពេលនោះកម្លាំសមត្ថកិច្ចកឃាត់ខ្លួនភ្លាមៗតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនិតិវិធី៕

 

មតិយោបល់