បុរសខ្លះមិនហ៊ានសារភាពស្នេហ៍នៅចំពោះមុខផ្ទាល់នោះទេ ប៉ុន្តែគាត់តែងតែជួយអ្នកគ្រប់ពេលមិនថាពេលណា កន្លែងណាទេ ឲ្យតែអ្នកត្រូវការជំនួយគឺគាត់មានវត្តមានជានិច្ច។ ជាពិសេសគ្រប់ទង្វើដែលគាត់បានធ្វើ គឺផ្តល់អាទិភាពដល់អ្នកមុនគេជានិច្ច មិនថាចូលរួមកម្មវិធីជប់លៀង ឬដើរកំសាន្តនោះទេ។
១. គាត់មកជួយអ្នកភ្លាមៗ
គាត់តែងតែទៅដល់ភ្លាមៗ នៅពេលណាដែលអ្នកត្រូវការជំនួយ ដោយមិនឲ្យអ្នករងចាំយូរឡើយ។ គ្មានអ្នកណាម្នាក់ដែលចំណាយពេលវេលាឥតប្រយោជន៍ ដើម្បីមនុស្សដែលគេមិនស្រឡាញ់នោះទេ។ ដូច្នេះប្រសិនបើអ្នកឃើញថាគាត់មានចិត្តរំភើបភ្លាមៗ មានភាពរវៀសរវៃដូចជាអ្នកជួយសង្គ្រោះ ក្រោយមកគាត់ប្រហែលនឹងចំណាយពេលដើម្បីសេចក្តីស្នេហាជាមួយអ្នក។
២. ឧស្សាហ៍ផ្ញើសារ និង Call មក
សារពាក្យថា (រាត្រីសួស្តី ឬសុបិន្តល្អ) នៅមុនពេលចូលគេង ឬពាក្យថា (អរុណសួស្តី) នៅពេលព្រឹកព្រលឹម មានន័យថាគាត់កំពុងតែគិតពីអ្នកគ្រប់ពេល ហើយគាត់ជាមនុស្សទី ១ ដែលគិតពីអ្នក នៅពេលអ្នកក្រោកពីគេង។ នេះដោយសារតែគាត់ចាប់អារម្មណ៍នឹងអ្នក ជាស្នេហាដ៏ញាប់ញ័រ។
៣. ការខិតខំប្រឹងប្រែង
ប្រសិនបើវាជាសេចក្តីស្នេហា គាត់នឹងស្វែងរកគ្រប់វិធីដើម្បីឲ្យអ្នករំភើប និងធ្វើឲ្យអ្នករីករាយ។ មនុស្សម្នាក់ៗ មានវិធីនៃការសម្តែងចេញខុសៗគ្នា ទាំងស្ទាយនៃការស្លៀកពាក់, ក្តីបារម្ភ និងជាអ្នកដែលអាចពឹងពាក់បានជានិច្ចពេលណាដែលអ្នកត្រូវការ។ គាត់ចង់ឲ្យអ្នកយល់ពីអារម្មណ៍ស្មោះត្រង់មួយនេះ និងការសម្រេចចិត្តដ៏ល្អរបស់គាត់។
៤. គាត់តែងតែគិតពីអ្នក
គាត់ចាប់អារម្មណ៍សូម្បីតែរឿងតូចតាចរបស់អ្នក យល់ពីសេចក្តីស្រលាញ់ និងការមិនពេញចិត្តធ្វើឲ្យអ្នកភ្ញាក់ផ្អើល។ គាត់នឹងធ្វើការស៊ើបពីមិត្តភក្តិ និងសាច់ញាតិរបស់អ្នកដោយសម្ងាត់។ នេះបង្ហាញថាមនុស្សសំខាន់នៅក្នុងបេះដូងរបស់គាត់។
៥. ការលុបចោលគម្រោងណាត់ជួបជាមួយនឹងមិត្តភក្តិរបស់គាត់
គាត់បានលុបចោលការណាត់ជួបជាមួយនឹងមិត្តស្និទ្ធស្នាលរបស់គាត់ ដើម្បីទៅមើលកុនជាមួយនឹងអ្នក ឬក៏ទៅដើរលេងយកខ្យល់អាកាសតែពីរនាក់។
៦. គាត់ទុកអ្នកនៅក្នុងគម្រោងវែងឆ្ងាយ
នេះមិនមែនជាគម្រោងត្រឹមតែ ២ ទៅ ៣ សប្តាហ៍ខាងមុខទេ តែវាអាចជាគំរោង ៥ ទៅ ១០ ឆ្នាំខាងមុខ។ ក្នុងរឿងមួយនេះ គាត់តែងតែនិយាយពីអ្នកនៅក្នុងជីវិតគ្រួសារ ការធ្វើដំណើរ ឬកន្លែងស្នាក់នៅ។ គាត់សង្កត់ធ្ងន់លើទំនាក់ទំនងស្នេហាមួយនេះ និងចង់រៀបការជាមួយអ្នក។
៧. សារភាពស្នេហ៍ចំពោះអ្នក
ប្រសិនបើគាត់ហ៊ាននិយាយពាក្យសំខាន់ ៣ ម៉ាត់ (បងស្រលាញ់អូន) មានន័យថាអ្នកត្រូវតែគិតដោយប្រុងប្រយ័ត្នបំផុតនៅក្នុងការសម្រេចចិត្តមួយនេះ។ ហើយប្រាកដណាស់អ្វីដែលគាត់ចង់បានពីអ្នក គឺការឆ្លើយថាយល់ព្រមពីអ្នក។ គិតដោយប្រុងប្រយ័ត្នមុនពេលធ្វើការសម្រេចចិត្តពីព្រោះ វាអាចប៉ះពាល់ដល់ជីវិតរបស់អ្នកនៅពេលក្រោយ៕
មតិយោបល់