ផ្ទះ ព័ត៌មានជាតិ ស្រវឹងស្រាបើក...

ស្រវឹងស្រាបើកលឿនជ្រុលទៅបុកជាមួយរថយន្តបណ្តាលឲ្យស្លាប់ភ្លាមៗនៅស្រុកបន្ទាយមាស

0

កំពត: នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៨និង៥០នាទី មានករណីក្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវជាតិលេខ៣១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ(៣១-៣២) ស្ថិតក្នុងភូមិប្រផុង ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត រវាងម៉ូតូនឹងរថយន្ត ដែលមានទិសដៅបញ្ច្រាសគ្នាពីជើងទៅត្បូង។
ហេតុការនេះបណ្តាលមកពីអ្នកបើកបរឈ្មោះ ដុំ វិឆើត ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅនៅភូមិត្រាំសសរ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ។ បើកបរម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ ២០១៨ ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពត 1L-6547 ធ្វើដំណើរពីទិសខាងជើងយ៉ាងលឿនក្នុងស្ថានភាពស្រវឹងលុះដល់ចំនុចកើតហេតុខាងលើក៍បានរេចង្កូតទៅបុកនឹងរថយន្តម៉ាកហ្វុយហ្សូពណ៍ខៀវពាក់ស្លាកលេខភ្នំពេញ 3E-2856 នឹងកន្ទុយសណ្តោងពាក់ស្លាកលេខភ្នំពេញ 4A-4732 ដែលកំពុងធ្វើដំណើរមកពីទិសខាងត្បូងបណ្តាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុវត្ថុតាងរួមមានរថយន្តនិងម៉ូតូចំនួន ២ គ្រឿងបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយមាសដើម្បីរងចាំការដោះស្រាយ៕

 

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.