ព័ត៌មានជាតិ

ZOOMER X ត្រូវ​ចោរលួចឆ្លងដែន ពេលនេះ ប្រគល់ជូនសមត្ថកិច្ចថៃវិញហើយ

បាត់ដំបង: កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី នាវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ បានចូលរួមសហការ ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន ធ្វើការប្រគល់ម៉ូតូ ម៉ាក ZOOMER X ផលិតឆ្នាំ២០១៦ ចំនួន ០១គ្រឿង ដែលជនសង្ស័យលួច នាំចូលមកតាមច្រករបៀង កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ជូនទៅសមត្ថកិច្ចថៃវិញ៕

មតិយោបល់