អេស្ប៉ាញ៖កីឡាករ Neymar បាននិយាយថា លោកត្រូវបានងើបឡើងវិញ ពីរបួស បាក់ឆ្អឹងខ្នង
ក្នុងអំឡុង ការប្រកួត World Cup នៅប្រទេសខ្លួន ខណៈជួបជាមួយនឹងកូឡ៊ុំប៊ី ។
នៅពេលដែលមានបញ្ហារបួស ឆ្អឹងខ្នងនេះ ការរំពឹងទុកថា គាត់នឹងអវត្តមាន ពីសកម្មភាពបាល់ទាត់ យ៉ាងហោចណាស់ ៦ សប្តាហ៍ ដើម្បីស្រោចស្រង់ល្បឿនឡើងវិញ ។
ជាមួយនឹងដំណើរទៅមុខរបស់ Barcelona គាត់នៅតែមានទំនុកចិត្ត ថានឹងអាចភ្ជាប់ទំនាក់ទំនងជាមួយនឹងក្រុម នៅពេលអនាគត ។
Neymar បានប្រាប់ដល់ទស្សនាវដ្តី នៅថ្ងៃព្រហស្បត្តិ៍ ម្សិលមិញ ឲ្យដឹងថា “របួសខ្លួន បានជាសះស្បើយ ស្ទើតែ ១០០ ភាគរយ ដែលអាចចូលរួមបណ្តុះបណ្តាលជាមួយនឹងក្រុម ដោយសំឡឹងទៅមុខ សម្រាប់រដូវកាលថ្មីដ៏អស្ចារ្យ។ ទន្ទឹមជាមួយនឹងគ្នានេះដែរ ខ្លួននឹងព្យាយាម ដណ្តើមពានមកវិញ ដើម្បីឲ្យអ្នកគាំទ្រក្លិប Barcelona និង ប្រេស៊ីលសប្បាយរីករាយជាមួយនឹងខ្លួន” ៕
មតិយោបល់