ផ្ទះ ព័ត៌មានជាតិ សមត្ថកិច្ច ចុ...

សមត្ថកិច្ច ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ នៅក្រុងតាខ្មៅ

0

កណ្ដាល: កាលពីវេលាម៉ោង ១០ ព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្សារបុរីពិភពថ្មី២ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល សមត្ថកិច្ច បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (អាប៉ោង)។

ជនសង្ស័យ៖ ១ក្រុម មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។

វត្ថុតាងចាប់យក៖
-កូនកាធុនជ័រ ពណ៌ក្រហម០១
-ចានពណ៌ស០១
-ផ្តិលអ៊ីណុក០១
-កម្រាលកៅស៊ូពណ៌សទំហំ០.៥ម×១.ម ចំនួន១ផ្ទាំង
-ទូរស័ព្ទដៃ០២គ្រឿង (ម៉ាកSAMSUNG ពណ៌ខ្មៅ និងម៉ាក
NOKIAចុចពិល)
-ប្រាក់រៀល ១៥,៥០០រៀល
-គ្រែដែក០១ ។

ដំណើររឿង៖ ក្រោយពីទទួលបានមានព័ត៌មានពីប្រជាពលរដ្ឋ មានករណីលេងល្បែងស៊ីសងខុសច្បាប់ នៅទីតាំងខាងលើ តាម រយ:លោកអធិការក្រុងតាខ្មៅរួចមក កម្លាំង ប៉ុស្តិ៍រដ្ឋបាលតាខ្មៅ បានសហការជាមួយលោកចៅសង្កាត់ តាខ្មៅបានចុះ ទៅបង្រ្កាបបទល្មើសនេះភ្លាម។

ពេលកម្លាំង ចុះទៅដល់ទីតាំង ស្រាប់ក្រុមជនសង្ស័យលេងល្បែងទាំងនោះ បានរត់គេចខ្លួនអស់ ដោយបានបន្សល់ទុកនូវសម្ភារមួយចំនួនដូចបានរៀបរាប់ខាងលើ សមត្ថកិច្ច បានយកមករក្សាទុកនៅប៉ុស្តិ៍តាខ្មៅ ដើម្បីធ្វើការស្រាវជ្រាវ កសាងសំណុំរឿង និងបន្តចាត់ការតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.