ព័ត៌មានជាតិ

ភ្លៀងមួយមេធំត្រូវរន្ទះបាញ់ងាប់គោ៣ក្បាល និងខ្យល់កន្ត្រាក់រលំផ្ទះប៉ើងហោះ នៅស្រុកទ្រាំង

តាកែវ: នៅវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ មានភ្លៀងធ្លាក់មួយមេធំ លាយឡំផ្គររន្ទះដខ្យល់កន្រ្តាក់ ធ្វើឲ្យរលំផ្ទះមួយខ្នង ស្ថិតនៅភូមិត្រពាំងលើក ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។

ជនរងគ្រោះឈ្មោះ ប៉ាន់ ធារី នៅភូមិត្រពាំងលើក ឃុំប្រាំបីមុំ ស្រុកទ្រាំង ផ្ទះត្រូវរលំទាំងស្រុង ជញ្ជាំងស្លឹក ដំបូលស័ង្កសី ព្រមទាំងងាប់គោ៣ក្បាល ២ ក្បាលស្ថិតភូមិព្រឺសលើ ឃុំ ខ្វាវ និង ១ក្បាលទៀត ស្ថិតនៅក្នុងឃុំ សន្លុង ស្រុកទ្រាំង ខេត្តតាកែវ ៕

មតិយោបល់