ព័ត៌មានជាតិ

Update៖ រថយន្តពីរគ្រឿង បុកគូទគ្នា ផ្អើលតៃកុងរត់បាត់អស់

ភ្នំពេញ: រថយន្តដឹកដី២គ្រឿង បុកគ្នាពេញទំហឹង ខណ:មួយគ្រឿងកំពុងឈប់តៃកុង ចុះហូបបាយ ឯមួយគ្រឿងទៀត មកបុកពីក្រោយខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០១៩ ចំណុចផ្លូវលេខ៥៩៨ ទល់មុខស្ថានីយ៍ប្រេងឥន្ថន: ptt សង្កាត់គឺឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

រថយន្តម៉ាកហ៊ីណូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3B 9583 បើកដោយបុរសម្នាក់ មិនស្គាល់ឈ្មោះនោះទេ គេចខ្លួនបាត់។ រថយន្តមួយគ្រឿងទៀត មិនស្គាល់ម៉ាក និងស្លាក់លេខគេចខ្លួនបាត់។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តដឹកដីមួយគ្រឿង មិនចាំម៉ាក បានឈប់នៅលើផ្លូវ៥៩៨ អែបចិញ្ចើមផ្លូវខាងកើត រួចតៃកុងចុះហូបបាយ មួយសន្ទុះក្រោយមកមិនទាន់បានហូបបាយផង ក៏ស្រាប់តែរថយន្តម៉ាកហ៊ីណូខាលើ បើកបរទិសដៅពីត្បូងទៅជើងលើផ្លូវ៥៩៨ សង្ស័យងងុយដេក ជ្រុលទៅបុករថយន្តដែលឈប់នោះពីក្រោយ បណ្តាលឲ្យរថយន្តហ៊ីណូខូចខាតយ៉ាងដំណំ ភ្លាមៗនោះ រថយន្តដែលត្រូវគេបុកតៃកុង ឡើងបើកគេចបាត់ ចំណែកតៃកុងរថយន្តហ៊ីណូ ក៏ចុះគេចខ្លួនបាត់ភ្លាមៗដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ច មកដល់រួចមានដំណាងរថយន្តហ៊ីណូ មកដល់បន្ទាប់ពីផ្ទៀងផ្ទាត់ឯកសារ រួចសមត្ថកិច្ចប្រគល់រថយន្តឲ្យម្ចាស់វិញ៕

មតិយោបល់