កំពង់ចាមៈ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី ខ្ញុំបាទបានទទួលពត៌មានពីប្រជាពលរដ្ឋ រាយការណ៍ថាមាន ករណីអគ្គីភ័យ ០១ករណី (ឆេះផ្ទះប្រជាពលរដ្ឋ) ស្ថិតនៅចំណុចភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោយពីទទួលពត៌មាន ខ្ញុំបាទបានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក និង កម្លាំងប៉ុស្តិ៍រដ្ឋបាល ប្រជាការពារ ចេញរថយន្ដពន្លត់អគ្គីភ័យ ០១គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកចំការលើ ចុះទៅអន្ដរាគមន៍ជួយពន្លត់ ។
•ម្ចាស់ផ្ទះឈ្មោះ អុន លីម ភេទស្រី អាយុ ៦៨ឆ្នាំ ជាតិខ្មែរ នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។
*ផ្ទះទំហំ ៦ម៉ែត្រx៨ម៉ែត្រ សង់អំពីឈើ ប្រក់ដែក ជញ្ជាំងក្តា ( ប្រហែល៨០%) ។
•ការខូចខាត:
-ប្រាក់ចំនួន ៤.០០០.០០០រៀល និង ដុល្លា៥០០$ ។
-ខ្សែរកមាស ៥ជី ។
-ជញ្ជៀនមាស ២ជី និងសម្ភារះជាច្រើនទៀត។
•មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គីសនី។
•អគ្គីភ័យរលត់អស់១០០% នៅវេលាមោង១៤:១០នាទី ។
•ករណីនេះមិនបណ្ដាលអោយរបួសដល់មនុស្សនោះទេ ។
•ក្នុងកិច្ចប្រតិបត្តិការណ៍នោះ យើងបានប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យ ០១គ្រឿង និងប្រើប្រាស់ទឹក ចំនួន ០២រថយន្ត ៕
មតិយោបល់