កណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍នេះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១២និង៤៥នាទី នៅចំណុចផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុខាងលើ មានម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ សេរី២០១០ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AP-9539 បើកបរដោយឈ្មោះស៊ិន ចិត្រា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរសិស្ស(មិនពាក់មួក) មានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល បានបើកបរម៉ូតូពីទិសខាងជើងទៅត្បូង(តាខ្មៅ-ជ្រៃធំ) លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានឈ្មោះ រ៉ាំ ផានិត ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រែកតាប៉ឹម ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ដែលកំពុងដើរបណ្ដោយផ្លូវពីជើងទៅត្បូង ហើយក៏ត្រូវម៉ូតូបុកពីក្រោយ បណ្ដាលអោយដួល រងរបួសធ្ងន់ ទាំង០២នាក់ ។ ជនរងគ្រោះទាំងពីរបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ រីឯម៉ូតូសមត្ថកិច្ចយើងបានយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់ ៕
មតិយោបល់