ភ្នំពេញៈ យោងតាមតាមផេកអគ្គិសនីកម្ពុជា បានឲ្យដឹងថា ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ មន្ត្រីអាជ្ញាធរអគ្គិសនីកម្ពុជា សហការជាមួយអគ្គិសនីកម្ពុជា បានចុះពិនិត្យ និងផ្ទៀងផ្ទាត់នាឡិកាស្ទង់ តាមការស្នើសុំរបស់អ្នកប្រើប្រាស់ឈ្មោះ ទុំ ផល្លា នៅភូមិ២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជាលទ្ធផលនៃការផ្ទៀងផ្ទាត់ឃើញថា នាឡិកាស្ទង់មានកំរិតល្អៀង០.៦៥% ត្រឹមត្រូវតាមស្តង់ដារកំណត់(±២%) ។ បន្ទាប់ពីក្រុមការងារបានពន្យល់ពីមូលហេតុនៃការកើនឡើងគីឡូប្រើប្រាស់នៅរដូវក្តៅ សិទ្ធិ និងការទទួលខុសត្រូវរវាងអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់ របៀបនៃការប្រើអគ្គិសនីដោយសន្សំសំចៃ ។ល។ រួចមក អ្នកប្រើប្រាស់បានយល់ និងឯកភាពទៅលើលទ្ធផល ដោយសន្យាថានឹងតាមដានការប្រើប្រាស់ដោយខ្លួនឯង ។ ម៉្យាងវិញទៀតប្រសិនបើមិនទាន់អស់ចិត្តទៅលើភាពត្រឹមត្រូវនេះទេ អ្នកប្រើប្រាស់មានសិទ្ធិទិញនាឡិកាស្ទង់ថ្មីមានស្តង់ដារត្រឹមត្រូវ ពីទីផ្សារដោយខ្លួនឯង មកដាក់ផ្ទឹមផ្ទៀងផ្ទាត់ ជាមួយនាឡិកាស្ទង់របស់អ្នកផ្គត់ផ្គង់ ដើម្បីបញ្ជាក់ឲ្យឃើញពីបរិមាណប្រើប្រាស់ពិតប្រាកដរបស់ខ្លួន និងអស់ចម្ងល់៕
មតិយោបល់