ព័ត៌មានជាតិ

មន្ត្រីជំនាញសាខាកាំកុងត្រូលរកឃើញម្ហូបអាហារមួយចំនួនខូចគុណភាព ដែលដាក់លក់ក្នុងផ្សារផ្សារទំនើបត្រីកោណ និងផ្សារម៉ាត ចៅ សាំង ហុក

សៀមរាបៈ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងផ្សារ បានចុះប្រតិបត្តិការត្រួតពិនិត្យទៅលើភាពមិនប្រក្រតី នៃទំនិញម្ហូបអាហារ នៅផ្សារទំនើបចំនួន២ ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប គឺផ្សារទំនើបត្រីកោណ និងផ្សារម៉ាត ចៅ សាំង ហុក ។

លោក ព្រៅ ខេមរិទ្ធ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប មានប្រសាសន៍ថា ចំពោះម្ហូបចំណីអាហារ និងគ្រឿងកំប៉ុងផ្សេងៗ ដែលបានដាក់តាំងលក់នៅក្នុងផ្សារទំនើបត្រីកោណ និង ផ្សារម៉ាត ចៅ សាំង ហុក ក្នុងក្រុងសៀមរាបនេះ ហើយបន្ទាប់ពីបានត្រួតពិនិត្យ និងធ្វើតេស្តរួចមក គឺនៅផ្សារទំនើបត្រីកោណ បានដកហូតទំនិញហួសកាលបរិច្ឆេទ សរុបទាំងអស់ ៤គីឡូក្រាម គិតទាំងសំបក ដូចជា៖ (Hot Dog) សាច់ក្រក សាច់មាន់មានចំណុះ ៥០០ក្រាម គុណនឹង ៥កញ្ចប់ និង ការ៉ែម (Melon) របស់ថៃ មានចំណុះ៦០ក្រាម គុណនឹង ២៣កញ្ចប់ ។

ដោយឡែកនៅម៉ាត ចៅ សាំង ហុក វិញមន្ត្រីជំនាញបានដកហូតនូវទំនិញផុតកាលបរិច្ឆេទ សរុបបរិមាណទាំងអស់ ៩.២គីឡូក្រាម ដូចជា ៖ នំប៉ាវចំណុះ៣៦០ក្រាម គុណនឹង ១៧កញ្ចប់ , Hot Dog សាច់ក្រក សាច់ជ្រូកមានចំណុះ ១គីឡូក្រាម គុណនឹង ២ កញ្ចប់ , យ៉ាអួរមានចំណុះ ១៣៥ក្រាម គុណនឹង ២កំប៉ុង ហើយទំនិញទាំងអស់នេះ ត្រូវបានមន្ត្រីជំនាញដកហូតយកទៅរក្សាទុកនៅមន្ទីររបស់ខ្លួន ដើម្បីធ្វើការកំទេចចោលនៅពេលក្រោយ ៕

 

មតិយោបល់