សៀមរាបៈ ជនជាតិបរទេសម្នាក់ស្លាប់កាលពីវេលាម៉ោង ៤និង០០នាទីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ក្នុងរីសត Kafu and Spa បន្ទប់លេខ២១ ស្ថិតនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ។
សពឈ្មោះ FERGUSON THOMAS JOHN ភេទប្រុស កើតថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ១៩៤៥ ជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ៥០៥៨៥៩១៥៨ មុខរបរ ចូលនិវត្តន៍។
ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយ ដាច់សរសៃឈាមខួរក្បាល ក្រោយត្រួតពិនិត្យរួច សពត្រូវបានបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចរបស់ក្រុមគ្រួសារនិងស្ថានទូត៕
មតិយោបល់