ព័ត៌មានជាតិ

ញាក់សាច់! រកឃើញបង្គាចាក់បញ្ចូលសារធាតុស្រដៀងចាហួយ

ព្រះសីហនុ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា បង្គាមានលាយសារធាតុដូចចាហួយចំនួន៨០គីឡូក្រាម ត្រូវបានមន្ត្រីសាខាកាំកុង ត្រូលខេត្តព្រះសីហនុ រកឃើញ និងដកហូតបានពីផ្សារលើក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃ ២៩ ខែឧសភា ឆ្នាំ២០១៩នេះ។

បើតាមមន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានថ្លែងថា ការចុះត្រួតពិនិត្យ មានកិច្ចសហការចូលរួមពី មន្រ្តីមន្ទីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី ហើយថាបង្គា ដែលមានចាក់បញ្ចូលសារធាតុស្រដៀងចាហួយចំនួន៨០គីឡូក្រាមនេះ មន្ត្រីកាំកុងត្រូលអះអាងថា រកឃើញនៅតូបលេខ ៨២៦ ផ្សារលើ។

ករណីនេះ មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ដើម្បីយកទៅដុតកម្ទេចចោល តាមនីតិវិធី និងបានឱ្យអាជីវករធ្វើកិច្ចសន្យាបញ្ឈប់ការលក់ម្អូបអាហារ មិនប្រក្រតីបន្តទៀត៕

មតិយោបល់