ព័ត៌មានជាតិ

សេចក្ដីលម្អិត អំពីការរៀបចំឆ្នេរសមុទ្រសាធារណៈ នៅក្រុងព្រះសីហនុ

ព្រះសីហនុ: មិនមែនតែរោងស្នាក់នៅបណ្តោះអាសន្ន និងតូបលក់ដូរ មិនរៀបរយរបស់ប្រជាជននៅ លើឆ្នេរអូរត្រេះទេ ដែលត្រូវបានរុះរើចេញ សូម្បីតែសំណង់រីសត ឬផ្ទះសំណាក់របស់លោក ប៉េង ជា នៅលើឆ្នេរនេះ ជាប់នឹងអូរត្រជាក់ចិត្ត ក៏ត្រូវបានគេរុះរើចេញអស់ តាមការកំណត់របស់រដ្ឋបាលខេត្តព្រះសីហនុដែរ។ នេះបើតាមការឱ្យដំណឹង មកពីរដ្ឋបាលក្រុងព្រះសីហនុ នៅថ្ងៃទី២១ ខែមករា។

លោក គួច ចម្រើន អភិបាលខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០២០ថា រោង និងតូបលក់ដូរមិនរៀបរយ នៅលើឆ្នេរអូរត្រេះ ត្រូវ បានរុះរើចេញអស់ហើយ តែអ្វីដែលនៅសល់ គឺកាកសំណល់បន្ទប់ទឹកជាង ១០០អណ្តូង ដែលគេបានជីក នៅលើឆ្នេរខ្សាច់ និងសំរាមរាប់សិមរថយន្ត ត្រូវបូម ជីកកាយនិងដឹកចេញ មុនធ្វើការឈូសសម្អាតឆ្នេរនេះ ឱ្យស្អាតឡើងវិញ។

លោកអភិបាលខេត្តបញ្ជាក់ថា ឆ្នេរដែល យើងឱ្យអ្នកស្នាក់នៅបណ្តោះអាសន្ន និងលក់ ដូរមិនរៀបរយចាកចេញអស់ហើយ មានប្រវែង ៣,៥០០ម៉ែត្រ ត្រូវរៀបចំឱ្យមានបន្ទប់ទឹកសា ធារណ: សម្រាប់បម្រើប្រជាពល រដ្ឋពីតាមបណ្តាខេត្តនានាមក លេងកម្សាន្ត ។ ឆ្នេរនេះ មិនឱ្យមានសង់រោង សម្រាប់លក់ដូរទេ គឺរក្សាទុកឱ្យនៅជាលំហ មើលពីផ្លូវដែលកំពុងសាង សង់ទៅគឺឃើញឆ្នេរសមុទ្រស្អាត ។
ប្រជាពលរដ្ឋមកលេងទីនេះ អាចក្រាលកន្ទេល ឬបោះតង់ ដោយគ្មានបង់ថ្លៃទីតាំង ដូចពីមុនទៀតឡើយ តែបងប្អូនត្រូវចូលរួមសម្អាតបរិស្ថានឱ្យ បានស្អាតនៅ មុនពេលចាកចេញទៅវិញ។

ឆ្នេរសមុទ្រនៅក្រុងព្រះសីហនុ កាលពីមុនភាគច្រើន គឺកាន់កាប់ដោយអ្នកលក់ដូរ នៅលើឆ្នេរទាំងនោះ អ្នកមកលេងឆ្នេរបើ មិនទិញទំនិញនៅ កន្លែងណាមួយ ដែលគេលក់លើឆ្នេរនោះទេ គឺគ្មានកន្លែងអង្គុយ បើចង់អង្គុយត្រូវ ជួលតូបឬគ្រែ ពីអ្នកលក់ដូរទាំងនោះ។
កន្លែងអង្គុយត្រូវបានឡើងថ្លៃនៅថ្ងៃបុណ្យ មានភ្ញៀវច្រើន និង ពេលខ្លះ គេមិនជួលឱ្យទៀតផង បើមិនទិញម្ហូបអាហារកន្លែង គេនោះ ។ ទំនាស់ថ្លៃតូប និងប្ហូមអាហាតែង កើតមានជារឿយៗនៅតាមបណ្តាឆ្នេរ ទាំងនោះពេលមានភ្ញៀវច្រើន មកលេងសមុទ្រ។ នេះនៅមិនទាន់និយាយដល់ ការ ខូចបរិស្ថានតំបន់ឆ្នេរ ដោយសារការ លក់ ដូរនិងការស្នាក់នៅអចិន្ត្រៃយ៍ លើតំបន់ តាមឆ្នេរនោះផង។

ផ្តើមចេញពីបញ្ហាបែបនេះហើយ ដែលនាំឱ្យរដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចជាគណ: កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា មិនអនុញ្ញាត ឱ្យមានការសាង សង់រោងលក់ដូរនិងស្នាក់នៅលើតំបន់ឆ្នេរនោះ។

លោក គួច ចម្រើន រំពឹងថា មួយខែទៀត ពលរដ្ឋមកលេង ក្រុងព្រះសីហនុ កាន់តែមានភាពងាយស្រួលហើយ ដល់ពេលនោះមានផ្លូវងាយស្រួល ធ្វើដំ ណើរមកដល់តាមឆ្នេរ និង មានឆ្នេរលេងកម្សាន្តស្រឡះភ្នែក អាចមើលបាន ក្នុងពេលចូលឆ្នាំខ្មែរខាងមុខនេះ។ ពេលនេះ ក្រុងព្រះសីហនុ កំពុងរៀបចំឆ្នេរប្រវែង៧គីឡូម៉ែត្រ ទុកជាឆ្នេរសាធារណ: សម្រាប់មហាជនមកលេងកម្សាន្ត៕

មតិយោបល់