ភ្នំពេញៈ ដោយអនុវត្តតាមការណែនាំ និងបទបញ្ជារបស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរ បាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌឬស្សីកែវ សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ នៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ បានបង្ក្រាបល្បែងស៊ីសងហ្គេមបាញ់ត្រីមួយកន្លែង នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ក្រុមទី១៤ ភូមិផ្សារទូច សង្កាត់ទួលសង្កែទី១។
សមត្ថកិច្ចឲ្យដឹងថា ក្នុងការបង្រ្កាបនេះ កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានឃាត់ខ្លួនមនុស្សចំនួន៥នាក់ និងដកហូតទូហ្គេម ១គ្រឿងផងដែរ៕


មតិយោបល់