ព័ត៌មានជាតិ

គួរឲ្យសង្វេគណាស់! ស្ត្រីម្នាក់ លង់ទឹកស្ទឹងស្លាប់ នៅក្រុងស្ទឹងសែន

កំពង់ធំ: កាលពីវេលាម៉ោង០៧ និង១០នាទីព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៩ មានករណីមនុស្សលង់ទឹកស្លាប់ ស្ថិតនៅស្ទឹងសែន ភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន។

ជនរងគ្រោះឈ្មោះ សេង កុសល័ក្ខ ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន។

មូលហេតុ៖ ជនរងគ្រោះស្រវឹងស្រាចុះងូតទឹកស្ទឹង បណ្តាលឲ្យលង់ស្លាប់តែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ច បានត្រួតពិនិត្យ និងធ្វើកោសល្យវិច័យរួច ក៏ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់