ព័ត៌មានជាតិ

ស្រីស្អាតម្នាក់ ស្រវឹងស្រា បើកលុចស៊ីស RX330 បុកខឿនក្បាលស្ពានអាកាសស្ទឹងមានជ័យ

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តលុចស៊ីស RX330 មួយគ្រឿង បើកបុកខឿនក្បាលស្ពានអាកាសស្ទឹងមានជ័យ បណ្តាលរងការខូចខាតយ៉ាងដំណំ កាលពីម៉ោង ១១ និង២០នាទីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចចុង ស្ពានអាកាស្ទឹងមានជ័យខាងកើត តាមបណ្ដោយផ្លូវ មុនីរ៉េត ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ រថយន្តលុចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-7978 បើកបរដោយស្រីស្អាតម្នាក់ ក្នុងស្ថានភាពស្រវឹងស្រា ធ្វើដំណើរពីកើតទៅលិច មកដល់កន្លែងខាងលើ បានរេចង្កូតរថយន្តមកស្ដាំដៃ បុកខឿនក្បាលស្ពានពេញទំហឹង រងការខូចខាតយ៉ាងដំណំ ។

ក្រោយកើតហេតុ សមកិច្ច បានចុះដល់ទីតាំងខាងលើ រួចធ្វើការវាស់វែង និងស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការនគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយពេលក្រោយ ៕

មតិយោបល់