ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ចូលលួចទូរស័ព្ទដៃក្នុងផ្ទះសំណាក់ ហេង ហេង

ប៉ៃលិន: កាលពីវេលាម៉ោង ១២និង៥០នាទីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ក្រោមការដឹកនាំបញ្ជាពីលោក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន កម្លាំងផ្នែកព្រហ្មទណ្ឌ ដែលដឹកនាំដោយលោក ជ ម៉ាញ អធិការរងទទួលបន្ទុក បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនដៃដល់ម្នាក់។

ជនសង្ស័យឈ្មោះ សួន ខាង ហៅយួន ភេទប្រុសអាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ពាក់ព័ន្ធទៅនឹងករណីលួចទូរស័ព្ទដៃមិនបានសម្រេច កាលពីវេលាម៉ោង ១ និង ២០នាទីយប់ថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាក់ ហេង ហេង ស្ថិតក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ក្រោយធ្វើការសាកសួរជនសង្ស័យបានសារភាពថា ពិតជាបានចូលលួចទូរស័ព្ទដៃ ត្រង់ចំណុចផ្ទះសំណាក់ហេង ហេង ពិតប្រាកដមែន
បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាក់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់