ព័ត៌មានជាតិ

ស៊ែរចែករំលែកផងបងប្អូន!! ករណីបុរសម្នាក់ស្លៀកពាក់ឯកសណ្ឋានជាមន្ត្រីនគរបាល ចូលលួចអាយផេតក្នុងហាងមួយកន្លែង បង្កឲ្យផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក

ភ្នំពេញៈ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ កំពុងមានភ្ញាក់ផ្អើលលើបណ្តាញសង្គម ដោយអ្នកលេងហ្វេសបុកកំពុងនាំគ្នាស៊ែរតៗគ្នា នូវវីដេអូមួយ ត្រូវបានគេបង្ហោះជាសាធារណៈ ក្នុងសកម្មភាពបុរសម្នាក់ ស្លៀកពាក់ក្នុងឯកសណ្ឋានជាមន្ត្រីនគរបាល ចូលក្នុងហាងមួយកន្លែងហើយគាត់ដើរនិយាយទូរស័ព្ទចុះឡើងៗ ក៏ទាញយកអាយផេតមួយគ្រឿង នៅលើតុកាន់ដើរចេញទៅក្រៅយ៉ាងប្រញាប់ភ្លាមៗ។

ក្រោយពីបានមើលវីដេអូនោះ រួចក៏ធ្វើឲ្យម្នាក់ៗហួសចិត្តនូវទង្វើរបស់មន្ត្រីប៉ូលិសម្នាក់នោះ ដោយកំពុងសង្ស័យថា គាត់បន្លំយកអាយផេតមួយគ្រឿងនោះហើយ។ អ្នកស៊ែរខ្លះបានធ្វើការរិះគន់​ និងខមិនរិះគន់ជាច្រើន ទៅលើបុរសជាមន្ត្រីប៉ូលិសម្នាក់នោះនាំគ្នានិយាយថា មិនគួរណាយកកិត្តិយសមកចោលកណ្តាលវាលបែបនេះសោះ៕

មតិយោបល់