ព័ត៌មានជាតិ

ឯកសារចាស់ៗពុកផុយខូចគុណភាពគ្រប់ប្រភេទក្នុងឃ្លាំង របស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត យកទៅដុតកម្ទេចចោល

បន្ទាយមានជ័យ: ក្រុមការងារនាយកដ្ឋានច្រកទ្វារទី១ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យី ភាលី អនុប្រធាននាយកដ្ឋាន លោកវរសេនីយ៍ឯក ជិន ភិរម្យ ប្រធានការិយាល័យច្រកទ្វារព្រំដែនអន្តរជាតិ និងសហការីចំនួន ២នាក់ នាវេលាម៉ោង៩និង៣០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ បានអញ្ជើញចុះមកត្រួតពិនិត្យ ការរើឯកសារចាស់ៗពុកផុយខូចគុណភាពគ្រប់ប្រភេទក្នុងឃ្លាំង របស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងបានដឹកជញ្ជូនយកទៅដុតកម្ទេចចោលនៅល្ងាចថ្ងៃដដែល៕

 

មតិយោបល់