កណ្ដាលៈ កាលពីវេលាម៉ោង ១និង០០ នាទីរសៀលថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៩ មានករណីរំលោភសេពសន្ថវៈលើអនិតិជនក្រោមអាយុ១៥ឆ្នាំ ត្រង់ចំណុចទីបញ្ចុះសព ក្នុងភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ផ.ច.ប.ម ភេទ ស្រី អាយុ ០៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ចំណែកជនសង្ស័យឈ្មោះ អូន ប៊ុនធឿន ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ប្រេង មានទីលំនៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (គេចខ្លួន)។
ដំណើររឿង៖ នៅថ្ងៃកើតហេតុវេលាម៉ោង ១២ និង២០ នាទីថ្ងៃត្រង់ ជនរងគ្រោះ បានជិះកង់ម្នាក់ឯង ទៅរៀននៅសាលាបឋមសិក្សាវិហារសួគ៌ដូចរាល់ថ្ងៃ ។ ដោយនៅវេលាម៉ោង ១ រសៀល សិស្សដទៃទៀត បានចូលក្នុងថ្នាក់រៀនអស់ ឯជនរងគ្រោះនៅឈរក្រៅថ្នាក់តែម្នាក់ឯង ស្របពេលនោះឈ្មោះ អូន ប៊ុនធឿន បានជិះម៉ូតូឌុបកូនរបស់ខ្លួន មករៀននៅសាលាបឋមសិក្សាវិហារសួគ៌នេះដែរ បានដាក់កូនឲ្យចូលថ្នាក់រៀន ហើយបានទាញដៃជនរងគ្រោះ ឡើងជិះម៉ូតូជាមួយខ្លួន ទៅកន្លែងផ្នូរខ្មោច ក្រោយសាលាលិចទឹក ក្នុងភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ពេលទៅដល់ឈ្មោះ អូន ប៊ុនធឿន បានឈប់ម៉ូតូហើយទាញដៃជនរងគ្រោះ ឲ្យដេកនៅលើដីក្បែរផ្នូរខ្មោច រួចស្រាតសំពត់ និងខោទ្រនាប់ជនរងគ្រោះចេញផុតពីជើង និងធ្វើ សកម្មភាពរំលោភសេពសន្ថវៈរហូតបានសម្រេច។
ក្រោយពេលរំលោភរួចជនសង្ស័យ បានឲ្យលុយមកជនរងគ្រោះចំនួន ១៤០០០រៀល ដោយហាមមិនឲ្យប្រាប់អ្នកណា រួចឌុបជន រងគ្រោះមកសាលារៀនវិញ បន្ទាប់មកជនសង្ស័យ បានជិះម៉ូតូគេចខ្លួនបាត់។
រហូតដល់ម៉ោង ៥ និង០០ នាទីល្ងាចថ្ងៃដដែល ជនរងគ្រោះ បានចេញពីរៀន ជិះកង់ទៅផ្ទះហើយបានចូលនោម ក្នុងបន្ទប់ទឹកក្នុងផ្ទះ មានការឈឺចាប់ ក៏ស្រែកយំ ហើយនិយាយប្រាប់ឪពុកម្ដាយ តាមដំណើររឿង ទើបឪពុកម្តាយនាំជនរងគ្រោះ ទៅមន្ទីរពេទ្យឯកជន។
បន្ទាប់មកនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៨០០ នាទីព្រឹក ឪពុកម្តាយជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌។
ករណីនេះ កម្លាំងផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍ ចុះស្រាវជ្រាវរកជនសង្ស័យ ដើម្បីចាត់ការតាមនិតិវិធី៕
មតិយោបល់