ព័ត៌មានជាតិ

លស់ព្រលឹងអស់! ប្រទះឃើញបុរសម្នាក់ ចង.កសម្លាប់ខ្លួន

បាត់ដំបង: នៅវេលាម៉ោង៨ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្រុមទី១០ ភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុង/ខេត្តបាត់ដំបង មានករណីប្រទះឃើញមនុស្ស ចង.កសម្លាប់ខ្លួន នៅលើដើមស្នាយ។

ជនរងគ្រោះឈ្មោះ ប៉ុក សាប៉ិច ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុង/ខេត្តបាត់ដំបង។

ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ច បានចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ សន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយធ្វើអត្តឃាតខ្លួនឯងមែន រួចប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់