ព័ត៌មានជាតិ

ករណីឃាតកម្មរំលោភសម្លាប់ ដ៏ឃោរឃៅបំផុត ខាងសមត្ថកិច្ច កំពុងដុតដៃដុតយ៉ាងខ្លាំង តាមចាប់ជនល្មើស

ព្រះសីហនុៈ ក្រុមការងាររបស់ CPU ក្នុងកិច្ចសហប្រតិបត្តិការណ៍ ជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុ និងក្រសួងមហាផ្ទៃ បន្តការស៊ើបអង្កេត និងប្រមូលភស្តុតាងទាក់ទងនឹងករណីឃាតកម្មរបស់ក្មេងប្រុសអាយុ ២ឆ្នាំ និងបទល្មើសរំលោភ និងសម្លាប់ក្មេងស្រីអាយុ ១០ឆ្នាំ ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។

ក្រុមស៊ើបអង្កេត និងក្រុមកោសល្យវិច្ច័យ CPU បន្តប្រតិបត្តការណ៍នៅកន្លែងកើតហេតុ ក្នុងឃុំគគីរ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សាកសពក្មេងរងគ្រោះ ដែលប្រលាក់ដោយឈាម ត្រូវបានគេរកឃើញ នៅទីលំនៅរបស់ពួកគេ នៅម៉ោង៣ និង១៥នាទីថ្ងៃ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីឪពុករបស់ពួកគេបានចេញទៅធ្វើការ។
ក្មេងស្រីរងគ្រោះ នៅមានជីវិតនៅឡើយ ពេលដែលរកឃើញ ប៉ុន្តែត្រូវការសង្គោះបន្ទាន់ ទើបបញ្ជូនទៅពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីអោយ CPU រៀបចំការផ្លាស់ផ្តូរមកព្យាបាលនៅភ្នំពេញ។ ដោយសារមុខរបួសធ្ងន់ពេក ក្មេងស្រីរងគ្រោះ បានស្លាប់បន្ទាប់ពីប៉ុន្មានម៉ោងក្រោយ។

ភាពព្រៃផ្សៃនៃព្រឹត្តិការណ៍នេះ ធ្វើអោយសូម្បីតែអ្នកជំនាញ ដែលមានបទពិសោធន៍ច្រើនឆ្នាំមានភាពរន្ធត់ និងរកពាក្យនិយាយមិនបាន។

គ្រប់ធនធានដែល CPU មាន កំពុងធ្វើការប្រើប្រាស់ ដើម្បីរកអត្តសញ្ញាណរបស់ជនល្មើស ដើម្បីចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់។

CPU មិនអាចយល់ពីកម្រឹតនៃអំពើហឹង្សា ដែលបានប្រហារមកលើក្មេងទាំងពីររូបនេះទេ។ សូមអោយអ្នកទាំងពីរ ទៅអោយបានស្ងប់ ដោយដឹងថា សមាជិករបស់កម្លាំងការងារ នឹងមិនសម្រាកឡើយ ទាល់តែចាប់ខ្លួន និងធ្វើការផ្តន្ទាទោសជនល្មើសបាន៕

មតិយោបល់