ព័ត៌មានជាតិ

Update៖ ក្មេង៣នាក់ដែលលង់ទឹកស្លាប់នៅក្រុងស្វាយរៀងពេលនេះរកឃើញហើយ

ស្វាយរៀង: ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៦និង៣០នាទីល្ងាច មានករណីបាត់ក្មេងប្រុស-ស្រី ០៣នាក់ ដោយសង្ស័យលង់ទឹកស្រះ ពេលនោះប្រជាពលរដ្ឋ និងសមត្ថកិច្ច បានសហការគ្នា ចុះរាវរក រហូតដល់ម៉ោង៧និង៣០នាទី ទើបប្រទះឃើញ សាកសព ក្មេងរងគ្រោះ ទាំង៣នាក់ នៅក្នុងទឹកស្រះ នៅចំណុចភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
មកដល់ពេលនេះក្រុមគ្រួសារកំពុងចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់