ព័ត៌មានជាតិ

ផឹកស្រាស្រវ៉ឹងនិង ប្រើប្រាស់គ្រឿងញៀនជ្រុលបែជា គំរាមសម្លាប់ប្រពន្ធកូនហើយថែមទាំងម៉ែក្មេកទៀត

តាកែវ: ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅវេលាម៉ោង២និង២០ នាទីចំណុចភូមិ អង្គគគីរ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីហឹង្សា ក្នុងគ្រួសារ និង គំរាមថានិងសម្លាប់មួយ បង្កឡើងដោយជនសង្ស័យឈ្មោះ ម៉ឹង ចាន់ថា ភេទ ប្រុស អាយុ 33ឆ្នាំមានទីលំនៅភូមិឃុំខាងលើ បានផឹកស្រាស្រវ៉ឹងបានយកកាំបិតបំរុងកាប់ទៅលើប្រពន្ធរបស់ខ្លួនឈ្មោះ ជុំ ចាន់ធា អាយុ 20ឆ្នាំដែលកំពង់រៀបយកកូនទៅមន្ទីរពេទ្យ និង បានគំរាមថានិងសម្លាប់បើម្ដាយក្មេកនិងប្រពន្ធហ៊ានយកកូនទៅពេទ្យ ។
តាមមូលហេតុបានឲ្យដឹងថាដោយខឹងសុំលុយប្រពន្ធមិនបានយកទៅទិញថ្នាំញៀនជក់ ហើយប្រពន្ធមានលុយយកកូនទៅមន្ទីរពេទ្យ។ សុំបញ្ចាក់ឈ្មោះ ម៉ឹង ចាន់ថា បានផឹកស្រាស្រវ៉ឹង និង ប្រើប្រាស់គ្រឿងញៀនជាញឹកញាប់ហើយបានយកទ្រព្យសម្បត្តិក្នុងផ្ទះលក់ចាយវាយអស់រលើង ។ ក្នុងករណីខាងលើនេះសមត្ថកិច្ចកំពុងក៍សាងសំណុំរឿងតាមនិតិវិធីច្បាប់៕

 

មតិយោបល់