ព័ត៌មានជាតិ

កំលាំងអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យរងបួសចំនួន3 នាក់ ក្នុងប្រតិបត្តិការដេញបង្រ្កាបមុខសញ្ញា ឆក់ និង ប្លន់

ភ្នំពេញៈ នៅយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នេះ កំលាំង អធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យ រងបួសចំនួន3 នាក់ ក្នុងប្រតិបត្តិការ ដេញ បង្រ្កាប មុខសញ្ញា ឆក់ និង ប្លន់ ឃាត់បានជនសង្ស័យចំនួន2 នាក់ ហើយជនសង្ស័យក៏បានសារាភាពថា ធ្លាប់ធ្វើសកម្មភាពឆក់ ច្រើនករណី និង ធ្លាប់ប្លន់ម៉ូតូ ជាមួយបក្សពួក ប្រហែល 10នាក់ជាង ផងដែរ ។
ហើយពេលនេះ ពួកគេបានរៀបចំគំរោងប្លន់ទៀតតែត្រូវ សមត្ថកិច្ច តាមបង្រ្កាប បានមុនធ្វើសកម្មភាព។

សូមអរគុណ កងកំលាំងទាំងអស់ ដែលបានលះបង់ខ្ពស់ ក្មុងការ អនុវត្តន៍ តួនាទី និងភារកិច្ច ៕

 

 

 

មតិយោបល់