ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មនុស្ស០៧នាក់ ស្លាប់ដោយសាររន្ទះបាញ់ក្នុងពេលតែមួយ នៅឥណ្ឌូណេស៊ី

(ហ្សាការតា)៖ គ្រោះធម្មជាតិដ៏គួរឲ្យភ័យខ្លាចបំផុតមួយ គឺរន្ទះបាញ់បានបណ្តាលឲ្យមនុស្ស ០៧នាក់ បានស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ និងបួននាក់ផ្សេងទៀត រងរបួសនៅកោះស៊ូម៉ាត្រាខាងត្បូង ប្រទេសឥណ្ឌូណេស៊ី។ នេះបើតាម ការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅល្ងាចថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦។

ពីដំបូងមនុស្សទាំង ១១នាក់ខាងលើនេះ បានចូលទៅជ្រកភ្លៀងនៅផ្ទះតូចមួយនៅវាលស្រែ ក្នុងភូមិ Talang Jernih នៃស្រុក Muara Enim។ អ្នករងរបួសទាំង បួននាក់ទៀតមានអការៈ ធ្ងន់ធ្ងរ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

photo_2016-04-19_18-06-20 photo_2016-04-19_18-06-19

មតិយោបល់