ព័ត៌មានជាតិ

អាសូរណាស់! លោកយាយម្នាក់ កំពុងដើរឆ្លងផ្លូវ ស្រាប់តែត្រូវរថយន្តបុកស្លាប់

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយស្ត្រីវ័យចំណាស់ម្នាក់ ត្រូវរថយន្តបុកស្លាប់ កាលពីវេលាម៉ោង ៦ និង១៥នាទីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវលេខ២១ ភូមិព្រែតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះ ឈ្មោះឡេង សាវ៉ន ភេទស្រី អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ ។

ដំណើររឿង៖ នៅវេលាថ្ងៃកើតហេតុ ជនរងគ្រោះ បានដើរឆ្លងផ្លូវពីលិច មកកើត ពេលនោះស្រាប់តែមានរថយន្ត០១គ្រឿង ម៉ាកហាយទ្បែនឌ័រ (មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ) ធ្វើដំណើរពីជើងទៅត្បូង (តាខ្មៅ-ជ្រៃធំ) ក្នុងល្បឿនយ៉ាងលឿន មកបុក បណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗតែម្ដង រីឯរថយន្តបានបន្ថែមល្បឿន បើកគេចទៅទិសខាងត្បូងបាត់តែម្ដង ។

ក្រោយកើតហេតុ សមត្ថកិច្ចត្រួតពិនិត្យ និងចុះវាស់វែងរួច ហើយប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

មូលហេតុ៖ អ្នកបើកបររថយន្ត ខ្វះការប្រុងប្រយ័ត្ន៕

មតិយោបល់