ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបល្បែងសុីសងជល់មាន់អ្នកលេងរត់គេចអស់ចាប់បានតែម៉ូតូ៦គ្រឿងនិងស្បែកជើងជាច្រើនគូ…

កំពត:យោងតាមផេកអធិការដ្ឋាននគរបាល ស្រុកបន្ទាយមាសបានអោយដឹងថា នៅថ្ងៃទី អាទិត្យ១៥កើត ខែប.សាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែ កក្កដាឆ្នាំ ២០២៣ វេលាម៉ោង ១២នឹង៥៣ នាទី តាមបទបញ្ជារបស់លោកវរសេនីយ៍ឯក នាក់ ឌឹម អធិការនគរបាលស្រុកបន្ទាយមាស បានចាត់កម្លាំងអន្តរាគមន៍ នៃអធិដ្ឋាន
នគរបាលស្រុកបន្ទាយមាស ចុះទៅបង្ក្រាបល្បែងស៊ីសងខុសច្បាប់(ជល់មាន់ដី)១កន្លែង នៅចំនុចជើងភ្នំកន្លង់ស្ថិតនៅភូមិកន្លង់ ឃុំស្ដេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត។ពេល
កម្លាំងទៅដល់ អ្នកញៀនល្បែងទាំងអស់នោះបានរត់គេចខ្លួនអស់ បន្សល់ទុកនូវមាន់ងាប់ចំនួន ១ក្បាល ម៉ូតូចំនួន ៦ គ្រឿងនិងសម្ភារៈមួយចំនួនទៀត ហើយយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកបន្ទាយមាស។

មតិយោបល់