ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ឃ្លិបសិច​អតីតប្រធានាធិបតីអាមេរិក John F. Kennedy ជាមួយនាង​ Marilyn Monroe ត្រូវបានដាក់ដេញថ្លៃ​ (Video Inside)

ឃ្លិបវីដេអូសិច​ដែល​អ្នកមិនធ្លាប់បានឃើញ ​របស់ អតីតប្រធានាធិបតីអាមេរិក John F. Kennedy ដែលបានស្លាប់ចាកលោកនេះ និងបងប្អូនប្រុសឈ្មោះ Robert F. Kennedy ដែលបានសិច​ជាមួយនឹង តារាសម្តែង ចម្រៀង និងម៉ូដែលនាង Marilyn Monroe កំពុង​ក្លាយ​ជាប្រធានបទដ៏ក្តៅគគុក ​ដោយមានមនុស្ស​ជាង ២៦ លាន​នាក់ ​ចាប់អារម្មណ៍ស្វែងរក វីដេអូឃ្លិបសិចនោះ ក្នុង​ រយៈពេល ២ ថ្ងៃកន្លងមកនេះ​ ។​

ខ្សែភាពយន្តសិច​ដ៏ចំណាស់នេះ ត្រូវបានគេអះអាងថា ជា​តារាម៉ូដែល ចម្រៀង និងសម្តែងនាង Marilyn Monroe និង អតីតប្រធានាធិបតី John F. Kennedy បានសិចជាមួយនឹងគ្នា ដោយដាក់ដេញថ្លៃ កាលពីថ្ងៃ​អង្គារម្សិល មិញនេះ នៅ Tulare County Sheriff ក្នុងរដ្ឋ​កាលីហ្វ័រញ៉ា ។​
បើតាមរបាយការណ៍ចុះផ្សាយ​បាន​ឲ្យដឹងថា វិដេអូឃ្លិបនោះ មាន​ ៣ ឃ្លិប ​​ដែល​មាន​រយៈពេល ​៨ នាទី ​ដែល​កំពុងដាក់ដេញថ្លៃដោយ លោក William Castleberry ដែលបច្ចុប្បន្នកាលមានអាយុ ៥៦ ឆ្នាំ ​ដែលជាអ្នកដែលមានវីដេអូឃ្លិបសិចនេះ ។​

William Castleberry ដែលជាអ្នកថែរក្សានូវវត្ថុបុរាណ ​បាន​ឲ្យដឹងថា ឃ្លិបវិដេអូសិចនេះ ដែរ ​លោក​បាន​ព្យាយាម​ថែរក្សា​វាយូរលង់ណាស់ មកហើយ ព្រោះតែលោក ​តែងតែសរសើរដល់​ប្តីរបស់នាង​ Marilyn Monroe ដោយមិនចង់​ឲ្យគាត់បារម្ភ​លើរឿងនេះឡើយ ។ ក៏ប៉ុន្តែពេលនេះ ខ្លួនខ្ញុំ (William Castleberry) ត្រូវការលុយ ​ដើម្បី​សង​បំណុល ទើបដាច់ចិត្តដាក់ដេញថ្លៃ ​ដោយតម្លៃចាប់ផ្តើមគឺ ២ សែនដុល្លារ ។​
បញ្ជាក់ផងដែរថា នាង Marilyn Monroe បានស្លាប់នៅអាយុ ៥៦ ឆ្នាំ ខណៈដែល លោក អតីតប្រធានាធិបតីអាមេរិក John F. Kennedy បានស្លាប់នៅអាយុ ៤៦ ឆ្នាំ ​ដោយ​គេលួច​ធ្វើឃាត។ ក្រោយៗមកទៀត គ្រួសារត្រកូលនេះ ត្រូវបានគេសំលាប់យ៉ាង​រង្គាល ដោយការ​ធ្វើឃាតដូចគ្នា ៕​
ទស្សនាវីដេអូ មួយជ្រុងរបស់ Marilyn Monroe ធ្លាយវីដេអូសិច​ ៖

2014-03-04_224639
2014-03-04_224708

មតិយោបល់