ព័ត៌មានជាតិ

មានជំងឺប្រចាំកាយយុវជនម្នាក់សម្រេចចិត្តលោតទឹកសម្លាប់ខ្លួនបណ្ដាលឲ្យសា្លប់ នៅក្រុងកំពត

កំពតៈ សមត្ថកិច្ចបានប្រាប់ Post News ថា នៅវេលាម៉ោង ១២យប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត មានករណីបុរសម្នាក់លោតទឹកសម្លាប់ខ្លួនស្លាប់ត្រង់ចំណុចព្រែកកំពង់បាយ ត្រូវបានប្រទះឃើញនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៥ព្រឹក។

ជនរងគ្រោះមានឈ្មោះ ហេង ស្រី ភេទប្រុស កើតឆ្នាំ១៩៩៩ មានទីលំនៅភូមិថ្មស ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង។

មូលហតុ៖ មានជម្ងឺប្រចាំកាយ ក្រោយពេលកើតហេតុសមត្ថកិច្ច ធ្វើកោសល្យវិច័យរួច ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់