ព័ត៌មានជាតិ

ស្ត្រី​ចិត្តកំណាច​ចាប់​ឆ្មា​ដុត​ទាំង​រស់ ហើយ​បង្ហោះ​វីដេអូ​ចូល​ហ្វេ​សប៊ុក​

​យោង​តាម​គេហទំព័រ yourjewishnews ដែល​បានឲ្យដឹងថា ស្ត្រី​ម្នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន បន្ទាប់ពី​មាន​ការ​រិះ​គុណ​យ៉ាងខ្លាំង​ពី​អ្នកលេង​ហ្វេ​សប៊ុក នូវ​ទង្វើ​ដ៏​ឃោ​ឃៅ​ទៅលើស​ត្វ​ឆ្មា​មួយ​ក្បាល​។​
burned_cat
​ហេតុការណ៍​នេះ​មន្ត្រី​ត្រួតពិនិត្យ​សត្វ​បាន​ទទួលដំណឹង​តាមរយៈ​អ្នកលេង​ហ្វេ​សប៊ុក បន្ទាប់ពី​ស្ត្រី​ម្នាក់​ឈ្មោះ Monica Pauline Ferreri អាយុ ២៧ ឆ្នាំ រស់​នៅក្នុង​រដ្ឋ California បាន​ចាប់​ឆ្មា​ដុត​ទាំង​រស់ ហើយ​ថត​ដោយ​ខ្លួនឯង​បង្ហោះ​នៅលើ​ហ្វេ​សប៊ុក​។​

​បន្ទាប់​ពី​ផុស​ឡើង​នៅ​លើ​គណនី​ហ្វេ​សប៊ុក​របស់​នាង វីដេអូ​មួយ​នេះ​ទទួល​បាន​ការ​គ្រាំទ្រ​បីនាក់ ព្រមទាំង Commond ថា​អ្នកឯង​ជា​មនុស្ស​ដែល​គួរឲ្យខ្លាច​។
​ក្រោយ​ពី​ហេតុការណ៍​នេះ​កើតឡើង មន្ត្រី​ត្រួតពិនិត្យ​សត្វ​បាន​ចាប់​ខ្លួន​នាង​ដល់​កន្លែង​ធ្វើការ ហើយ​ឆ្មា​មួយ​ក្បាល​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​ជាសះស្បើយ​ឡើងវិញ​បន្ទាប់ពី​ការព្យាបាល​ដោយ​យកចិត្តទុកដាក់​ពី​ពេទ្យសត្វ​៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់