ព័ត៌មានជាតិ

ហៅទៅផ្ទះមិនព្រមទៅបុរសជាសង្សារវាយមួយដៃចំកណ្ដាលមុខសន្លប់ស្ដូកដេកនៅចិញ្ចើមផ្លូវ

ភ្នំពេញៈ នៅវេលាម៉ោង ១១និង១៥នាទីយប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ៥១ នៅចំណុចក្បែរសណ្ឋាគារសាន់វេ ស្ថិតនៅក្នុង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បុរសម្នាក់ខឹងប្រពន្ធមិនទាន់រៀបការរស់នៅជាមួយគ្នាអស់រយះពេល ៥ឆ្នាំមកហើយ វាយកុងទ័រម៉ូតូបណ្តាលឲ្យស្រាំ ខឹងពេកវាយមួយដៃចំមុខ បណ្តាលឲ្យនាងសន្លប់ស្តូកស្តឹង នៅកន្លែងកើតហេតុ ។

ដំណើររឿង៖ មុនពេលកើតហេតុ គេបានឃើញបុរសស្ត្រីត្រូវជាគូស្នេហ៍នឹងគ្នា មិនទាន់បានរៀបការដោយខាងប្រុសបបួលទៅផ្ទះ តែនាងមិនព្រមទៅ ទើបបណ្តាលឲ្យទាស់ពាក្យសម្តីគ្នាបន្តិចបន្តួច ឈានទៅដល់វាយធ្វើបាបនារីរងគ្រោះ នៅកណ្តាលផ្លូវ រហូតដល់វាយមួយដៃចំកណ្តាលមុខ បណ្តាលឲ្យដួលសម្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ ហើយរងរបួសហើបមុខមួយជំហៀងខាងឆ្វេង ។

មូលហេតុ៖ ដែលគាត់វាយខាងស្រី មកពីខាងស្រីនោះពេលបបួលទៅផ្ទះអត់ព្រមទៅ ហើយស្រវឹងស្រានិយាយអត់ស្តាប់គ្នាទៀត រួចហើយមកវាយកុងទ័រម៉ូតូរបស់ គាត់បណ្តាលឲ្យស្រាំទ្រាំមិនបានដាក់មួយដៃទៅខាងប្រុសប្រាប់ថា ខ្លួនគ្មានបំណងវាយធ្វើបាបអីធ្ងន់ធ្ងរនោះឡើយ ពីព្រោះគាត់ និងខាងស្រីនោះ បានរស់នៅជាមួយគ្នាអស់រយះពេល ៥ឆ្នាំមកហើយ មិនបានរៀបការទេ ជនរងគ្រោះក៏បានដឹងខ្លួន ហើយជិះម៉ូតូគេចខ្លួនបាត់ ៕

មតិយោបល់