ទីក្រុង Caracas ៖ យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ចុះកាលពីថ្ងៃទី ៣០ ខែ កញ្ញា ម្សិលមិញនេះ បានឲ្យដឹងថា លោកប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro កាលពីថ្ងៃច័ន្ទម្សិលមិញបានធ្វើការស្នើរបណ្តេញចេញនូវអ្នកការទូតជនជាតិអាមេរិកបីនាក់ពីប្រទេសខ្លួនដោយបានចោទប្រកាន់ថាបានចូលរួមជាមួយនឹងបក្សប្រឆាំងក្នុងការធ្វើឲ្យមានអំពើហិង្សាកើតឡើងក្នុងប្រទេស។
លោក Maduro បានមានប្រសាសថាជាសាធារណៈថាខ្ញុំបានបញ្ជាឲ្យលោករដ្ឋមន្ត្រីក្រសួងការបរទេស Elias Jaua ក្នុងការដំណើរការបណ្តេញចេញនូវអ្នកការទូតអាមេរិក 3 នាក់ចេញពីប្រទេសក្នុងរយពេលត្រឹម 48 ម៉ោង។លោកបានបន្ថែមទៀតថាលោកមិនអនុញ្ញាតិឲ្យមានអ្នកណាម្នាក់មកធ្វើការកកូរកកាយឲ្យប្រទេសកើតមានអំពើហិង្សានោះទេ។គួរបញ្ជាក់ផងដែរថាលោកប្រធានាធិបតីមិនបានបញ្ជាក់ពីអត្តសញ្ញាណនៃអ្នកការទូតទាំងបីនាក់នោះទេ៕
មតិយោបល់