បន្ទាយមានជ័យៈ សមត្ថកិច្ច បានប្រាប់ Post News ថា នៅវេលាម៉ោង ២ រសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីព្រះសង្ឃមួយអង្គ សង្ស័យចាប់រំលោភក្មេងស្រីអាយុ ១២ឆ្នាំ រៀនថ្នាក់ទី៥។
ជនសង្ស័យឈ្មោះ តាំង អឿន អាយុ ៦១ឆ្នាំ គង់នៅវត្តកូនដំរី ដោយក្រោយពីទទួលបានព័ត៌មានភ្លាមៗ សមត្ថកិច្ច បានចុះទៅឃាត់ព្រះសង្ឃខាងលើ ហើយចាប់សឹក រួចបញ្ជូនខ្លួន ទៅអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរ ចាត់ការតាមនិតិវិធី សម្រាប់ព័ត៌មានលម្អិត នឹងផ្សាយបន្តទៀត៕
មតិយោបល់