ព័ត៌មានជាតិ

ផ្ទះរបស់ប្រជាពលរដ្ឋចំនួន៥ឃុំក្នុងស្រុកកំពង់ត្រឡាចត្រូវរងការខូចខាតដោយខ្យល់កន្ត្រាក់

កំពង់ឆ្នាំង: ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង២និង៣០នាទី មានករណីខ្យល់កន្រ្តាក់ស្ថិតនៅ៥ឃុំ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យខូចខាត៖
១ឃុំអំពិលទឹក៖ ផ្ទះរបស់ឈ្មោះញឹកស្រ៊នភេទប្រុសអាយុ៤៨ឆ្នាំក្រុមប្រឹក្សាឃុំអំពិលទឹកស្ថិតនៅភូមិបែកចានឃុំអំពិលទឹករបើកដំបូលហ្វីប្រូអស់ចំនួន១២សន្លឹក។
២ឃុំច្រេស៖១/រោងវេទិកាគណ:អ៊ីម៉ាំខេត្ត(គ្លីនិកមិត្តភាពអាមេរិក)ទំហំ៥×៦ដំបូលស័ង្កសី(រលំទាំងស្រុង)នៅភូមិព្រៃពីសឃុំច្រេស។២./ផ្ទះទំហំ៦×៧ដំបូលស័ង្កសីជញ្ជាំងស័ង្កសី(បើកដំបូលនិងធ្លាក់ផ្ទះពីជើងសរសរ)ម្ចាស់ឈ្មោះវ៉ែនពៅភេទប្រុសអាយុ៥០ឆ្នាំនៅភូមិសារ៉ាយអណ្ដែតឃុំច្រេស។
៣-ឃុំឈូកស៖១/ផ្ទះទំហំ៥×៦ជញ្ជាំងស្លឹកដំបូលហ្វីប្រូ(រលំទាំងស្រុងនិងបាក់គ្រែ១)ម្ចាស់ឈ្មោះជួប យ៉ុង ភេទប្រុស អាយុ៦៥ឆ្នាំ នៅភូមិស្នាពេជ្រឃុំឈូកស។២/សំយ៉ាបផ្ទះទំហំ៦×៧ដំបូលស័ង្កសី(ខូចខាតទាំងស្រុង)ម្ចាស់ឈ្មោះឌុក សំ ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិស្នាពេជ្រ ឃុំឈូកស។
៤-ឃុំពានី៖តូបលក់ដូរទំហំ៤×៥ដំបូលស័ង្កសី(របើកដំបូលទាំងស្រុង)ម្ចាស់ឈ្មោះតំពៅ ភេទស្រី អាយុ៤៥ឆ្នាំ នៅភូមិគក ឃុំពានី។
៥-ឃុំថ្មឥដ្ឋ៖ផ្ទះទំហំ៥×៦ជញ្ជាំងស្លឹកដំបូលស័ង្កសី(រលំទាំងស្រុង)ម្ចាស់ឈ្មោះយាន​ សុខ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិស្នងមុំ ឃុំថ្មឥដ្ឋ៕

 

មតិយោបល់