ព័ត៌មានជាតិ

សង្ស័យងោកមួយភាំង! រថយន្តពីរគ្រឿងបុកគ្នា បណ្តាលឲ្យរបួសមនុស្ស២នាក់ នៅខណ្ឌមានជ័យ

ភ្នំពេញ: នៅម៉ោង៣ កន្លះទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចលើស្ពានច្បារអំពៅថ្មី ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងរថយន្ត បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ ។

មូលហេតុ៖ សង្ស័យអ្នកបើករថយន្តងងុយដេក ពេលកំពុងបើកបរ។

ដំណើររឿង៖ នៅមុនកើតហេតុគេ ឃើញបុរសពីរនាក់ បើករថយន្តTacoma មួយគ្រឿង ពណ៌ស្លែ ពាក់ផ្លាកលេខ ភ្នំពេញ 2L-7045 ធ្វើដំណើរពីលិចទៅកើតឡើងស្ពានច្បារអំពៅ ក្នុងល្បឿនលឿន បានទៅបុករថយន្ត១គ្រឿងទៀត មិនចាំម៉ាកពីក្រោយពេញទំហឹង បណ្ដាលឲ្យអ្នកបើក និងអ្នករួមដំណើរ (ភាគីរថយន្តតាកូមា) គាបជាប់ក្នុងកាប៊ីនរថយន្ត ត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយគាស់ រួចបញ្ចូនទៅមន្ទីរពេទ្យ ចំណែករថយន្តម្ខាងទៀត បានបន្តដំណើរទៅបាត់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ច បានមកដល់ ទាក់ទងទៅជំនាញ ឲ្យមកវាស់វែង យករថយន្តទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌមានជ័យ រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់