ព័ត៌មានជាតិ

ថ្មីទៀតហើយ!! ករណីយុវជនម្នាក់អត្តឃាតសម្លាប់ខ្លួនក្នុងបន្ទប់ទឹកផ្អើលសមត្ថកិច្ចស្រុកពញាឮ

កណ្ដាលៈ នៅវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នគរបាលជំនាញស្រុកពញាឮ បានចុះធ្វើការពិនិត្យសាកសពបុរសម្នាក់ ចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនឯងក្នុងបន្ទប់ទឹក បណ្ដាលឲ្យស្លាប់ ស្ថិតក្នុងភូមិត្បូងវត្ត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ យឹម ពេទ្យ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខខរបរ កសិករ ទីលំនៅភូមិត្បូងវត្ត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។

យោងតាមការបំភ្លឺពីសាក្សីឈ្មោះ ទូច សេងហៀង ត្រូវបងប្អូនជីដូនមួយជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានឃើញជនរងគ្រោះ ដើរត្រឡប់មកពីកើត ចូលផ្ទះរបស់ខ្លួនវិញ ហើយជនរងគ្រោះបានចូលទៅក្នុងបន្ទប់ទឹកដើម្បីងូតទឹក លុះរហូតវេលាម៉ោងកើតហេតុខាងលើ ដោយពុំឃើញជនរងគ្រោះ ចេញពីបន្ទប់ទឹកមកវិញ មានការងឿងឆ្លល់ ក៏ដើរទៅបើកទ្វារបន្ទប់ទឹកមើល ស្រាប់តែបានឃើញ ជនរងគ្រោះ ស្លាប់ដោយយកក្រម៉ាចងកសម្លាប់ខ្លួនឯង នៅជាប់ដៃរណែងដំបូលបង្គន់ ភ្លាមនោះក៏ផ្អើលឆោឡោរ ដល់ប្រជាពលរដ្ឋជិតខាង រួចរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃលាស់ ដើម្បីធ្វើការពិនិត្យ ។

ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍បានសហការជាមួយកម្លាំងផ្នែកជំនាញស្រុក ដោយមានការចូលរួចពីលោកមេភូមិ លោកគ្រូពេទ្យ ក្រុមប្រឹក្សាឃុំ និងសាច់ញាតិរបស់ជនរងគ្រោះ បានធ្វើការពិនិត្យ និងកោសល្យវិច្ច័យទៅលើសាកសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារចងក.ធ្វើអត្ដឃាតខ្លួនឯងប្រាកដមែន រួចសមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់