ភ្នំពេញ: រយៈពេល២ថ្ងៃ អាជ្ញាធរខណ្ឌសែនសុខ បង្ក្រាបល្បែងហ្គេមខុសច្បាប់២ទីតាំង ដកហូតទូហ្គមចំនួន ១៤ទូ ព្រមទាំងឃាត់មនុស្សប្រុស ស្រីចំនួន ១៤នាក់ នាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចាត់ការតាមនីតិវិធី។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ អាជ្ញាធរខណ្ឌសែនសុខ សហកាជាមួយនគរបាលខណ្ឌសែនសុខ កម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌ និងអាជ្ញាធរសង្កាត់ បានចុះបង្ក្រាបទីតាំងលួចលាក់បើកល្បែងហ្គេមវាយពង់ មួយកន្លែងនៅចំណុចក្រុមទី១០ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាលទ្ធិផលដកហូរទូហ្គេមវាយពង់ចំនួន ១៣ទូ និងឃាត់មនុស្សប្រុស ស្រី ៣នាក់។
ប្រតិបត្តិការណ៍នេះដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ តំណាងលោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ វត្ថុតាងដកហូតទូហ្គេមបៀរ (វាយពុង) សរុបចំនួន ១៣ ទូ ព្រមទាំងឃាត់មនុស្សចំនួន ៣ នាក់ (ប្រុសម្នាក់) ក្នុងនោះមានស្ត្រីម្នាក់ជាអ្នកមើលការខុសត្រូវល្បែងហ្គេមទាំងនេះ។
សមត្ថកិច្ចបន្តទៀតថា ដោយឡែកនាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ អាជ្ញាធរខណ្ឌសែនសុខបន្តបង្ក្រាប ទីតាំងហ្គេមបាញ់ត្រី មួយកន្លែងទៀត ដកហូតទូហ្គេមបាញ់ត្រី ចំនួន ១ទូទៀត ឃាត់មនុស្សប្រុស ស្រី ១១នាក់ ( ស្រី ៣នាក់ ) ម៉ូតូ ចំនួន ៣គ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួទៀត នៅចំណុចតាមបណ្តោយផ្លូវ៥៩៨ (តំបន់ត្រឡោកបែក) ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សូមបញ្ជាក់ឲ្យដឹងថា កាលពីរសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ លោកអភិបាលខណ្ឌសែនសុខ បានដឹកនាំមន្រ្តីឪវាទធ្វើពិធីកទ្ទេចទូហ្គេមខុសច្បាប់ចំនួន ២៥ទូ ក្នុងនោះមានហ្គេមបាញ់ត្រីខ្លះ និងទូហ្គេមបៀរ (វាយពុង) ខ្លះ ដែលកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច បានចុះប្រតិបត្តិការបង្ក្រាប និងរឹបអូសនាពេលកន្លងទៅនៅតាមមូលដ្ឋាន៕
មតិយោបល់