ព្រះសីហនុៈ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ពាក់ពន្ធ័នឹងមនុស្សឃាត កាលពីម៉ោង ១១ និង៤០នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចលើផ្លូវលំជាប់ស្ថានីយ៍ប្រេងឥន្ធនៈតេលា ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជនសង្ស័យចំនួន០៣ នាក់ ៖
ទី១.ឈ្មោះ អឿន ធា ហៅលូន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាង សំណង់ មានទីលំនៅភូមិប្រាសាទ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន)។
ទី២.ឈ្មោះ វុទ្ធី ភេទ ប្រុស អាយុ២៨ឆ្នាំ មុខ របរជាងតភ្លើង មានទីលំនៅភូមិច្រកឬស្សី ឃុំច្រកឬស្សី ស្រុកសំរោង ទង ខេត្តកំពង់ស្ពឺ។
ទី៣. ឈ្មោះ វី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងភ្លើង មានទៅលំនៅដូចអ្នកទី១។
ដោយជនសង្ស័យទាំង៣ ខាងលើ បាននាំគ្នាយកដំបងវាយទៅលើជនរង គ្រោះឈ្មោះ ញ៉ែត រតនៈ ហៅណាក់ ភេទប្រុ ស អាយុ២៣ឆ្នាំមុខរបរកម្មករររោងចក្រ មានទីលំនៅក្រុមទី៣ ភូមិអូរឧកញ៉ាហេង ឃុំអូរឧក ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។
មូលហេតុ៖ ទាស់ពាក្យសម្ដីគ្នា។
បច្ចុប្បន្ននជនសង្ស័យឈ្មោះ អឿន ធា ត្រូវបានឃាត់ខ្លួន រីជនសង្ស័យ០២ នាក់ទៀតបានរត់គេចខ្លួន សមត្ថកិច្ចកំពុងបន្តស្វែករក យកមកចាត់ការតាមច្បាប់៕
មតិយោបល់