ព័ត៌មានជាតិ

ស៊ែរម្នាក់មួយផងបងប្អូន!! បុរសម្នាក់រស់នៅខេត្តពោធិ៍សាត់ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ នៅខេត្តកំពង់ស្ពឺ ពេលនេះមិនទាន់រកសាច់ញាតិឃើញទេ

កំពង់ស្ពឺ: នៅវេលាម៉ោង ៤និង១០នាទីទៀបភ្លឺថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តបុកម៉ូតូ ហេតុការណ៍នេះ កើតឡើងតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៦៦-៦៧ ចំណុចភូមិត្រពាំងអត់ទឹក ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-5321 បើកបរពីកើតទៅខាងលិច អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ លុះបើកមកដល់ចំណុចខាងលើបានបុកម៉ូតូ០១គ្រឿងម៉ាក ហុងដា C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ព្រះសីហនុ 1D-7808 ដែលកំពុងធ្វើដំណើរពីលិចទៅកើត បញ្ច្រាស់ទិសគ្នា អ្នកបើកបរឈ្មោះ លន់ ប៊ុនណា ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិប្រឡាយធំ ឃុំព្រៃញី ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ (ស្លាប់នៅនឹងកន្លែងកើតហេតុ) សពនៅកន្លែងកើតហេតុ (មិនទាន់រកឃើញសាច់ញាតិ)។

ក្រោយពេលកើតហេតុ អ្នកបើករថយន្តហ៊ីយ៉ាន់ដាយ បានចុះរត់គេចខ្លួនបាត់ វត្ថុតាងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី ចំណែកសព សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកក្រុមគ្រួសារបន្ត៕

មតិយោបល់