ព័ត៌មានជាតិ

រថយន្តតាកូម៉ាផ្ដាច់ជីវិតបុរសម្នាក់និងរបួសពីរនាក់ខណៈពេលអង្គុយលេងជាប់របងសួនច្បារមានជ័យ

បន្ទាយមានជ័យ: នៅវេលាម៉ោង ១០យប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តតាកូម៉ា បើកបុកឡើងឃឿនសួនច្បារ បណ្ដាលឲ្យមនុស្ស ៣នាក់ដែលឈប់ម៉ូតូហើយអង្គុយលេងជាប់របងសួនច្បារមានជ័យ ខាងជើងទល់មុខផ្សារធំថ្មីមានជ័យ ស្លាប់ និងរបួស ស្ថិតក្នុងខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះមានឈ្មោះ អ៊ុក សិលា ភេទប្រុស អាយុ ២៨ឆ្នាំ (ស្លាប់) រស់នៅស្រុកសិរីសោភ័ណ បន្ទាយមានជ័យ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់កន្លែងកើតហេតុធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួស ត្រូវបានរថយន្តដឹកសង្រ្គោះនៅមន្ទីរពេទ្យ៕

មតិយោបល់